និក្ខមនំ 24:10-16 KHOV

10 គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ

11 តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។

12 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រឹត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តា‌ជន

13 នោះ​ម៉ូសេ និង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ

14 លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន និង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។

15 ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ

16 សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ