និក្ខមនំ 25:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ដង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​ដង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

3 នេះ​ជា​ដង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន

4 ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ

5 ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6 ប្រេង​សំរាប់​ដុត គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ដុត

7 ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សំរាប់​ដាំ​នៅ​អេផូឌ និង​នៅ​ប្រដាប់​បាំង​ទ្រូង