10 ត្រូវឲ្យគេធ្វើហឹប១ពីឈើនាងនួន បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ កំពស់១ហត្ថកន្លះ
11 រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើកែមមាសនៅលើហឹបជុំវិញ
12 ត្រូវឲ្យសិតកងមាស៤សំរាប់ហឹប ដាក់ភ្ជាប់នៅគ្រប់ទាំង៤ជ្រុង គឺ២ម្ខាងៗ
13 ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ
14 រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហឹបនោះសំរាប់សែងទៅ
15 ឈើស្នែងនោះត្រូវនៅជាប់នឹងកងហឹប មិនត្រូវឲ្យដកចេញឡើយ
16 ត្រូវដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហឹបនោះ