14 រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហឹបនោះសំរាប់សែងទៅ
15 ឈើស្នែងនោះត្រូវនៅជាប់នឹងកងហឹប មិនត្រូវឲ្យដកចេញឡើយ
16 ត្រូវដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហឹបនោះ
17 រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ
18 ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ
19 គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស
20 ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស