20 ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស
21 ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហឹប ហើយដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហឹបដែរ
22 គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្ដីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។
23 ត្រូវឲ្យធ្វើតុ១ពីឈើនាងនួន បណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
24 រួចត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ
25 ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26 ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់តុទាំង៤