និក្ខមនំ 25:21-27 KHOV

21 ត្រូវ​ឲ្យ​ដាក់​ទី​សន្តោស​ប្រោស​ទៅ​លើ​ហឹប ហើយ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ដល់​ឯង​ទៅ​ក្នុង​ហឹប​ដែរ

22 គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​នឹង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23 ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

24 រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​កែម​មាស​នៅ​ជុំវិញ

25 ត្រូវ​ធ្វើ​គែម​តុ​កំពស់​១​ទះ ហើយ​ធ្វើ​កែម​មាស​ភ្ជាប់​នឹង​គែម​នៅ​ព័ទ្ធ​ជុំវិញ​ទៀត

26 ត្រូវ​ឲ្យ​ធ្វើ​កង​មាស​៤​សំរាប់​តុ​ដែរ ដាក់​ភ្ជាប់​ទាំង​៤​ជ្រុង​នៅ​ត្រង់​តុ​ទាំង​៤

27 កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សំរាប់​ព្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ