23 ត្រូវឲ្យធ្វើតុ១ពីឈើនាងនួន បណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
24 រួចត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ
25 ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26 ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់តុទាំង៤
27 កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ព្រហកឈើស្នែងនឹងសែងទៅ
28 ត្រូវយកឈើនាងនួន ស្រោបដោយមាស ធ្វើជាស្នែងសំរាប់សែងតុ
29 ត្រូវឲ្យធ្វើថាស ផ្តិល ប៉ាន់ ហើយនឹងពែងសំរាប់តុនោះ ដើម្បីប្រើថ្វាយដង្វាយច្រួច ត្រូវធ្វើពីមាសសុទ្ធទាំងអស់