33 នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
34 ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង
35 នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់
36 កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា
37 ត្រូវធ្វើចង្កៀង៧សំរាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ
38 ឯឃ្នាបប្រឆេះ និងកន្ថោរដាក់កំទេចសំរាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ
39 ត្រូវយកមាសសុទ្ធ១ហាបធ្វើជើងចង្កៀង ហើយនឹងគ្រឿងប្រដាប់ទាំងអស់នោះ