និក្ខមនំ 25:35-40 KHOV

35 នៅ​ក្រោម​មែក​២ ត្រូវ​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​១​ដែរ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់

36 កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន​នោះ ត្រូវ​ឆ្លាក់​ធ្វើ​ពី​មាស​សុទ្ធ​ភ្ជាប់​ជា​មួយ​គ្នា

37 ត្រូវ​ធ្វើ​ចង្កៀង​៧​សំរាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ

38 ឯ​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កំទេច​សំរាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ

39 ត្រូវ​យក​មាស​សុទ្ធ​១​ហាប​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ

40 ហើយ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។