និក្ខមនំ 26:11-17 KHOV

11 ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១

12 ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ

13 ហើយ​សំពត់​ដែល​សល់​១​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ បាំង​រោង​ឧបោសថ​ទាំង​សង​ខាង​ដែរ

14 រួច​ត្រូវ​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សំរាប់​គ្រប​ត្រសាល ហើយ​នឹង​គំរប​ស្បែក​ផ្សោត ដើម្បី​នឹង​គ្រប់​ពី​លើ​នោះ​ទៀត។

15 ត្រូវ​ធ្វើ​ក្តារ ពី​ឈើ​នាង‌នួន ដាក់​បញ្ឈរ សំរាប់​ជា​ជញ្ជាំង​នៃ​រោង​ឧបោសថ

16 ក្តារ​ទាំង​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ

17 គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សំរាប់​រោង​ឧបោសថ