12 ឯសំពត់ត្រសាលដែលលើសពាក់កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ
13 ហើយសំពត់ដែលសល់១ហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន នោះត្រូវឲ្យសំយាកធ្លាក់ទៅ បាំងរោងឧបោសថទាំងសងខាងដែរ
14 រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។
15 ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ
16 ក្តារទាំងនោះ ត្រូវឲ្យមានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
17 គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ
18 ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ