និក្ខមនំ 26:18-24 KHOV

18 ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សំរាប់​ខាង​ត្បូង​រោង​ឧបោសថ

19 ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សំរាប់​ស៊ក​ពន្លួញ​ចូល​ទៅ

20 ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សំរាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត

21 និង​ជើង​ប្រាក់​ចំនួន​៤០ សំរាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ

22 ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សំរាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច

23 ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សំរាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង

24 ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា