20 ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត
21 និងជើងប្រាក់ចំនួន៤០ សំរាប់ក្តារទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់តែក្តារ
22 ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច
23 ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង
24 ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា
25 ដូច្នេះត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ
26 ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង