និក្ខមនំ 26:21-27 KHOV

21 និង​ជើង​ប្រាក់​ចំនួន​៤០ សំរាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ

22 ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សំរាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច

23 ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សំរាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង

24 ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា

25 ដូច្នេះ​ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​នឹង​ជើង​ប្រាក់​សំរាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ

26 ត្រូវ​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​ក្តារ​នៅ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង

27 នឹង​រនុក​៥​ទៀត សំរាប់​ក្តារ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥ សំរាប់​ក្តារ​ជញ្ជាំង​នៅ​ឯ​ចុង​រោង​ឧបោសថ​ខាង​លិច