22 ហើយត្រូវធ្វើក្តារ៦សន្លឹក សំរាប់ចុងរោងឧបោសថនៅទិសខាងលិច
23 ត្រូវធ្វើក្តារ២សន្លឹក សំរាប់ជ្រុងរោងឧបោសថនៅខាងចុង
24 ក្តារ២សន្លឹកនោះ ត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកង១ នៅជ្រុងទាំង២ ត្រូវមានក្តារ២ដូចគ្នា
25 ដូច្នេះត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ
26 ត្រូវធ្វើរនុក៥ពីឈើនាងនួន សំរាប់ក្តារនៅជញ្ជាំងរោងឧបោសថម្ខាង
27 នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច
28 ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង