27 នឹងរនុក៥ទៀត សំរាប់ក្តារជញ្ជាំងរោងឧបោសថម្ខាង ហើយរនុក៥ សំរាប់ក្តារជញ្ជាំងនៅឯចុងរោងឧបោសថខាងលិច
28 ឯរនុកកណ្តាល ត្រូវឲ្យវែងបង្ហូតពីចុងម្ខាងដល់ចុងម្ខាង
29 ត្រូវស្រោបក្តារទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សំរាប់ព្រហករនុកចូល ទោះទាំងរនុកនោះក៏ត្រូវស្រោបដោយមាសដែរ
30 ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
31 រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ
32 ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង
33 ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហឹបនៃសេចក្ដីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា