3 សំពត់៥ផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយសំពត់៥ផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ
4 ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំង១ទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ
5 ត្រូវធ្វើឲ្យមានខ្សែក្រវិល៥០នៅសំពត់ទី១ ហើយ៥០ទៀតនៅសំពត់ទី២ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់
6 ត្រូវធ្វើទំពក់មាស៥០ ដើម្បីនឹងភ្ជាប់សំពត់ទាំង២ផ្ទាំងនឹងទំពក់នោះ ឲ្យរោងឧបោសថបានជាប់នៅជារោងតែ១។
7 រួចត្រូវធ្វើសំពត់ ពីរោមពពែ ទុកសំរាប់គ្របពីលើរោងឧបោសថ ត្រូវឲ្យធ្វើសំពត់នោះ១១ផ្ទាំង
8 ឲ្យមានបណ្តោយ៣០ហត្ថ ទទឹង៤ហត្ថស្មើគ្នាទាំងអស់
9 ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល