និក្ខមនំ 26:5-11 KHOV

5 ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​៥០​នៅ​សំពត់​ទី​១ ហើយ​៥០​ទៀត​នៅ​សំពត់​ទី​២ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់

6 ត្រូវ​ធ្វើ​ទំពក់​មាស​៥០ ដើម្បី​នឹង​ភ្ជាប់​សំពត់​ទាំង​២​ផ្ទាំង​នឹង​ទំពក់​នោះ ឲ្យ​រោង​ឧបោសថ​បាន​ជាប់​នៅ​ជា​រោង​តែ​១។

7 រួច​ត្រូវ​ធ្វើ​សំពត់ ពី​រោម​ពពែ ទុក​សំរាប់​គ្រប​ពី​លើ​រោង​ឧបោសថ ត្រូវ​ឲ្យ​ធ្វើ​សំពត់​នោះ​១១​ផ្ទាំង

8 ឲ្យ​មាន​បណ្តោយ​៣០​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់

9 ត្រូវ​ដេរ​សំពត់​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ ឯ​សំពត់​ទី​៦ នោះ​ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល

10 ហើយ​ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​៥០​ដាក់​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់​ទី​២​ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ

11 ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១