9 ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល
10 ហើយត្រូវធ្វើខ្សែក្រវិល៥០ដាក់តាមជាយសំពត់ទី១ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិល៥០ទៀត តាមជាយសំពត់ទី២ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ
11 ត្រូវធ្វើទំពក់លង្ហិន៥០ សំរាប់ថ្ពក់នឹងខ្សែក្រវិលទាំងនោះភ្ជាប់ត្រសាលរួមមកតែ១
12 ឯសំពត់ត្រសាលដែលលើសពាក់កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ
13 ហើយសំពត់ដែលសល់១ហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន នោះត្រូវឲ្យសំយាកធ្លាក់ទៅ បាំងរោងឧបោសថទាំងសងខាងដែរ
14 រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។
15 ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ