និក្ខមនំ 27:12-18 KHOV

12 នៅ​ខាង​លិច ទទឹង​ទីលាន នោះ​ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​សសរ​១០ និង​ជើង​១០

13 ឯ​នៅ​ខាង​កើត​ទីលាន មាន​ទទឹង​៥០​ហត្ថ​ដែរ

14 តែ​ខាង​ម្ខាង​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​នឹង​ជើង​៣

15 ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​នឹង​ជើង​៣​ដូច​គ្នា

16 ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ និង​ជើង​៤​ដែរ

17 អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ និង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​នឹង​ជើង​ធ្វើ​ពី​លង្ហិន

18 ទីលាន​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១​រយ​ហត្ថ និង​ទទឹង​៥០​ហត្ថ​ស្មើ​គ្នា​រហូត ហើយ​កំពស់​រនាំង​៥​ហត្ថ ឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន