14 តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣
15 ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣ដូចគ្នា
16 ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ
17 អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ និងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន
18 ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ និងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន
19 អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ និងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
20 ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍