18 ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ និងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន
19 អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ និងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
20 ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍
21 ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។