និក្ខមនំ 27:3-9 KHOV

3 ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​នឹង​ជើង‌ក្រាន​សំរាប់​អាស‌នា ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់

4 ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សំរាប់​អាស‌នា​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​៤​ដាក់​នៅ​គ្រប់​ជ្រុង​ប្រទាស

5 ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​កំពស់​នៃ​អាស‌នា

6 ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សំរាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ

7 ត្រូវ​ព្រហក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សំរាប់​សែង​ទៅ

8 អាស‌នា​នោះ​ត្រូវ​ធ្វើ​ពី​ក្តារ​ឲ្យ​ខូង ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។

9 ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ