និក្ខមនំ 27:6-12 KHOV

6 ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សំរាប់​សែង​អាស‌នា ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ

7 ត្រូវ​ព្រហក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាស‌នា​សំរាប់​សែង​ទៅ

8 អាស‌នា​នោះ​ត្រូវ​ធ្វើ​ពី​ក្តារ​ឲ្យ​ខូង ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។

9 ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សំរាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ

10 ហើយ​ត្រូវ​មាន​សសរ​២០ និង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ និង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់

11 នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​១​រយ​ហត្ថ ហើយ​សសរ​២០ និង​ជើង​សសរ​លង្ហិន​២០​ដែរ ឯ​ទំពក់​សសរ និង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា

12 នៅ​ខាង​លិច ទទឹង​ទីលាន នោះ​ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​សសរ​១០ និង​ជើង​១០