8 អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
9 ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សំរាប់បាំងទីលានខាងម្ខាងនោះ
10 ហើយត្រូវមានសសរ២០ និងជើងលង្ហិន២០ ឯទំពក់សសរ និងគន្លឹះ នោះត្រូវធ្វើពីប្រាក់
11 នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ និងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
12 នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ និងជើង១០
13 ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ
14 តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនឹងជើង៣