និក្ខមនំ 28:1-4 KHOV

1 រួច​ត្រូវ​ឲ្យ​ញែក​អើរ៉ុន បង​ឯង ព្រម​ទាំង​ពួក​កូន​លោក​ផង ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​អញ គឺ​ទាំង​អើរ៉ុន និង​ណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ​ជា​កូន​លោក។

2 ត្រូវ​ឲ្យ​ធ្វើ​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បង​ឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ

3 ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

4 ឯ​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ នោះ​គឺ​ប្រដាប់​បាំង​ទ្រូង​១ អេផូឌ​១ អាវ​វែង​១ អាវ​ខ្លី​ប៉ាក់​១ មួក​១ ហើយ​នឹង​ខ្សែ​ក្រវាត់​១