32 នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ
33 នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស
34 គឺចង្ក្រង់មាស១ ផ្លែទទឹម១ ចង្ក្រង់មាស១ ផ្លែទទឹម១ តាមជុំវិញជាយអាវវែងនោះ
35 អើរ៉ុនត្រូវពាក់អាវវែងនោះ សំរាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ទេ។
36 ត្រូវធ្វើស្លាកមាសសុទ្ធ១ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា»
37 ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន
38 នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។