និក្ខមនំ 28:36-42 KHOV

36 ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​១ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»

37 ត្រូវ​ចង​ស្លាក​នោះ​នឹង​ខ្សែ​ពណ៌​ខៀវ​ភ្ជាប់​នៅ​ត្រង់​មុខ​មួក នៅ​លើ​ថ្ងាស​អើរ៉ុន

38 នោះ​អើរ៉ុន​នឹង​ទទួល​អស់​ទាំង​ការ​កំហុស​ខាង​ឯ​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ ហើយ​ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ជា​ដរាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទ្រង់​បាន​ទទួល​គេ។

39 ត្រូវ​ឲ្យ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។

40 ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​គេ

41 ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​ឯង និង​កូន​លោក​ផង រួច​ត្រូវ​ចាក់​ប្រេង​តាំង​គេ​ឡើង ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

42 ត្រូវ​ឲ្យ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​គេ ពី​ត្រឹម​ចង្កេះ ដល់​ពាក់​កណ្តាល​ភ្លៅ សំរាប់​បាំង​កេរ‌ខ្មាស​គេ