និក្ខមនំ 28:5-11 KHOV

5 ត្រូវ​ឲ្យ​យក​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដើម្បី​ធ្វើ​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​នោះ សំរាប់​អើរ៉ុន បង​ឯង និង​ឲ្យ​កូន​លោក​ផង ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ។

6 ត្រូវ​ឲ្យ​ធ្វើ​អេផូឌ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ

7 ត្រូវ​មាន​ខ្សែ​ស្មា​២​ភ្ជាប់​នៅ​ចុង​អេផូឌ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា

8 ឯ​ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សំរាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

9 រួច​ត្រូវ​យក​ថ្ម​អូនីក្ស​២​ដុំ ធ្លាក់​ចុះ​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល

10 ត្រូវ​ឲ្យ​មាន​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ ហើយ​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ​ទៀត តាម​កំណើត​គេ​គ្រប់​គ្នា

11 ត្រូវ​ឆ្លាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​នៅ​ថ្ម​ទាំង​២​ដុំ​នោះ បែប​ដូច​ជា​ជាង​ចំឡាក់​គេ​ឆ្លាក់​ធ្វើ​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស