6 ត្រូវឲ្យធ្វើអេផូឌពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ
7 ត្រូវមានខ្សែស្មា២ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា
8 ឯខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសំរាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស ហើយពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
9 រួចត្រូវយកថ្មអូនីក្ស២ដុំ ធ្លាក់ចុះអស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល
10 ត្រូវឲ្យមានឈ្មោះ៦នៅថ្ម១ដុំ ហើយឈ្មោះ៦នៅថ្ម១ដុំទៀត តាមកំណើតគេគ្រប់គ្នា
11 ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស
12 ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះអើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា