និក្ខមនំ 29:1-6 KHOV

1 នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ

2 ហើយ​យក​ម្សៅ​ភោជ្ជ‌សាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ និង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង

3 ត្រូវ​ឲ្យ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា​មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​២

4 ហើយ​ត្រូវ​នាំ​អើរ៉ុន និង​កូន​លោក​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​ផ្ងូត​គេ

5 ត្រូវ​យក​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ

6 ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ