និក្ខមនំ 29:15-21 KHOV

15 ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល​១​មក ហើយ​អើរ៉ុន និង​កូន​លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ

16 ត្រូវ​សំឡាប់​ចៀម​នោះ យក​ឈាម​ទៅ​ប្រោះ​នៅ​គ្រប់​ជុំវិញ​លើ​អាស‌នា

17 រួច​ត្រូវ​កាប់​ជា​ដុំៗ ហើយ​លាង​អាការៈ​ខាង​ក្នុង​ទាំង​ប៉ុន្មាន និង​ផើង​ផង យក​ទៅ​ដាក់​លើ​ដុំ​សាច់​ហើយ​នឹង​ក្បាល

18 រួច​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​នឹង​ភ្លើង​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

19 ត្រូវ​យក​ចៀម​១​ទៀត​នោះ​មក ហើយ​ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ដាក់​ដៃ​លើ​ក្បាល

20 រួច​សំឡាប់​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​អើរ៉ុន ហើយ​លើ​ទង​ត្រចៀក​ស្តាំ​នៃ​ពួក​កូន​លោក​ដែរ លើ​មេ​ដៃ​ស្តាំ ហើយ​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ទាំង​អស់​ទៅ​គ្រប់​លើ​អាស‌នា​ជុំវិញ

21 ត្រូវ​ឲ្យ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​លោក លើ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​ពួក​កូន​លោក​ផង នោះ​លោក​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សំលៀក‌បំពាក់ ហើយ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​គេ​ដែរ