និក្ខមនំ 29:28-34 KHOV

28 នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​នឹង​កូន​លោក គឺ​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​ដង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​ដង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​ដង្វាយ​លើក​ចុះ​ឡើង​ជា​ដង្វាយ​សំរាប់​ព្រះ‌យេហូវ៉ា។

29 ឯ​អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន នឹង​ត្រូវ​ទុក​ឲ្យ​ពួក​កូន​ចៅ​លោក​ត​រៀង​ទៅ ឲ្យ​គេ​បាន​ស្លៀក‌ពាក់​ក្នុង​កាល​ដែល​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង​ជា​សង្ឃ​ដែរ

30 កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការ‌ងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។

31 រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ

32 នោះ​អើរ៉ុន ព្រម​ទាំង​កូន​លោក និង​បរិភោគ​សាច់​ចៀម ហើយ​នឹង​នំបុ័ង​ក្នុង​កញ្ច្រែង​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

33 ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

34 បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។