និក្ខមនំ 29:33-39 KHOV

33 ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

34 បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។

35 ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន និង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់

36 រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​ដង្វាយ​លោះ​បាប​សំរាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សំអាត​អាស‌នា ដោយ‌សារ​ដង្វាយ ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាស‌នា​ចេញ​ជា​បរិសុទ្ធ

37 ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។

38 រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២ អាយុ​១​ខួប

39 កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច