និក្ខមនំ 29:39-45 KHOV

39 កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច

40 ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង និង​ដង្វាយ​ច្រួច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​១​កំប៉ុង​ផង

41 លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

42 នេះ​ហើយ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង

43 អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​នៃ​អញ

44 អញ​នឹង​ញែក​ត្រសាល​ជំនុំ ហើយ​នឹង​អាស‌នា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​អើរ៉ុន និង​ពួក​កូន​លោក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

45 យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ