19 តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ
20 អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅកណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញទៅ
21 អញនឹងធ្វើឲ្យជនជាតិបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ
22 គឺគ្រប់ទាំងស្រីៗនឹងសូមគ្រឿងមាស គ្រឿងប្រាក់ និងសំលៀកបំពាក់ពីអ្នកជិតខាង ហើយពីអ្នកដែលអាស្រ័យនៅផ្ទះជាមួយគ្នា ហើយឯងរាល់គ្នានឹងបំពាក់ឲ្យកូនប្រុសកូនស្រីឯងវិញ ដូច្នេះ ឯងរាល់គ្នានឹងបង្ហិនពួកសាសន៍អេស៊ីព្ទទៅ។