និក្ខមនំ 30:10-16 KHOV

10 ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

11 រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

12 កាល​ណា​រាប់​ចំនួន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​គេ នោះ​ត្រូវ​ឲ្យ​គេ​បង់​ប្រាក់ ជា​ថ្លៃ​លោះ​ខ្លួន ថ្វាយ​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​វេទនា​ណា​មួយ​នៅ​ក្នុង​ពួក​គេ ក្នុង​កាល​ដែល​កំពុង​តែ​រាប់​ចំនួន​គេ​នោះ​ឡើយ

13 ឯ​អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​ពួក​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ត្រូវ​បង់​ថ្លៃ​៥​កាក់​ម្នាក់​គ្រប់ៗ​គ្នា តាម​ប្រាក់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ឯ​៥​កាក់​នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា

14 ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា

15 អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ

16 ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។