និក្ខមនំ 30:14-20 KHOV

14 ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា

15 អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ

16 ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។

17 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

18 ត្រូវ​ឲ្យ​ធ្វើ​ចាន​ក្លាំ និង​ជើង​ពី​លង្ហិន សំរាប់​ការ​លាង​សំអាត ហើយ​ត្រូវ​ដាក់​នៅ​ទី​ពាក់​កណ្តាល​ត្រសាល​ជំនុំ​នឹង​អាស‌នា រួច​ត្រូវ​ដាក់​ទឹក​ចុះ

19 នោះ​អើរ៉ុន និង​ពួក​កូន​លោក នឹង​លាង​ដៃ​លាង​ជើង​នៅ​ត្រង់​នោះ

20 កាល​ណា​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​គេ​លាង​នឹង​ទឹក​នោះ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​កាល​ណា​ចូល​ទៅ​ជិត​អាស‌នា ដើម្បី​ធ្វើ​ការ‌ងារ ឬ​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា