21 នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សលោកអស់ទាំងដំណតរៀងទៅ។
22 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេទៀតថា
23 ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង
24 និងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនឹងប្រេងអូលីវ៨កំប៉ុង
25 ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសំរាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ
26 ត្រូវយកប្រេងនេះ ចាក់លាបត្រសាលជំនុំ ហឹបនៃសេចក្ដីបន្ទាល់
27 តុ ហើយនឹងគ្រឿងប្រដាប់នៃតុទាំងប៉ុន្មាន ជើងចង្កៀង និងគ្រឿងប្រដាប់នៃចង្កៀងទាំងអំបាលម៉ាន អាសនាគ្រឿងក្រអូប