24 និងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនឹងប្រេងអូលីវ៨កំប៉ុង
25 ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសំរាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ
26 ត្រូវយកប្រេងនេះ ចាក់លាបត្រសាលជំនុំ ហឹបនៃសេចក្ដីបន្ទាល់
27 តុ ហើយនឹងគ្រឿងប្រដាប់នៃតុទាំងប៉ុន្មាន ជើងចង្កៀង និងគ្រឿងប្រដាប់នៃចង្កៀងទាំងអំបាលម៉ាន អាសនាគ្រឿងក្រអូប
28 អាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនានោះទាំងប៉ុន្មាន ហើយចានក្លាំ និងជើងនៃចាននោះផង
29 ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ
30 រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន និងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ