និក្ខមនំ 30:25-31 KHOV

25 ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ

26 ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហឹប​នៃ​សេចក្ដី​បន្ទាល់

27 តុ ហើយ​នឹង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អំបាលម៉ាន អាស‌នា​គ្រឿង​ក្រអូប

28 អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​នោះ​ទាំង​ប៉ុន្មាន ហើយ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង

29 ត្រូវ​ឲ្យ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ជា​ទី​បំផុត ឯ​របស់​អ្វី​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះៗ​នឹង​បាន​បរិសុទ្ធ​ដែរ

30 រួច​ត្រូវ​ឲ្យ​ចាក់​ប្រេង​លើ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

31 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ទៅ