និក្ខមនំ 30:5-11 KHOV

5 ឯ​ឈើ​ស្នែង​សោត ក៏​ត្រូវ​ធ្វើ​ពី​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស​ដែរ

6 ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង

7 អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង

8 ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ

9 មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​ដង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​ដង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ

10 ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

11 រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា