14 ដូច្នេះត្រូវឲ្យរក្សាថ្ងៃឈប់សំរាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
15 ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន
16 ហេតុនោះបានជាត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលបានស្មោះត្រង់ដល់ថ្ងៃឈប់សំរាកនោះ ដើម្បីនឹងកាន់តាមនៅអស់ទាំងដំណគេតរៀងទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច
17 នោះហើយជាទីសំគាល់ដល់អញ ហើយនឹងពួកកូនចៅអ៊ីស្រាអែល ជាដរាបរៀងរាបតទៅ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះទ្រង់ក៏ឈប់សំរាក ហើយបានលំហើយព្រះអង្គវិញ។
18 កាលព្រះបានមានព្រះបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។