និក្ខមនំ 32:1-4 KHOV

1 កាល​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជំរាប​ថា សូម​លោក​ធ្វើ​ព្រះ​សំរាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

2 រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ

3 នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ

4 ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក