និក្ខមនំ 32:31-35 KHOV

31 ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តា‌ជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សំរាប់​ខ្លួន​គេ

32 តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ

33 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​នឹង​អញ នោះ​អញ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ឯង​ពី​បញ្ជី​ចេញ

34 ដូច្នេះ ចូរ​ទៅ​ឥឡូវ ហើយ​នាំ​បណ្តា‌ជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ មើល ទេវតា​អញ​នឹង​នាំ​មុខ​ឯង ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​អញ​នឹង​មក​ជំនុំ‌ជំរះ នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​បាប​របស់​គេ

35 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​សេចក្ដី​វេទនា​ផ្សេងៗ​មក​លើ​បណ្តា‌ជន ដោយ​ព្រោះ​គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​អើរ៉ុន​សិត​ឲ្យ​នោះ។