13 ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14 ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15 ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16 ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17 កុំឲ្យសិតរូបព្រះសំរាប់ឯងឲ្យសោះ។
18 លុះដល់កំណត់នៅខែចេត្រ នោះត្រូវឲ្យឯងធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាង៧ថ្ងៃ ដូចជាអញបានបង្គាប់ឯងហើយ ដ្បិតគឺនៅខែចេត្រនោះហើយ ដែលឯងបានចេញពីស្រុកអេស៊ីព្ទមក។
19 អស់ទាំងកូនដែលកើតពីម្តាយមក មុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី