14 ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15 ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16 ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17 កុំឲ្យសិតរូបព្រះសំរាប់ឯងឲ្យសោះ។
18 លុះដល់កំណត់នៅខែចេត្រ នោះត្រូវឲ្យឯងធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាង៧ថ្ងៃ ដូចជាអញបានបង្គាប់ឯងហើយ ដ្បិតគឺនៅខែចេត្រនោះហើយ ដែលឯងបានចេញពីស្រុកអេស៊ីព្ទមក។
19 អស់ទាំងកូនដែលកើតពីម្តាយមក មុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី
20 ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។