23 អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
24 ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនឹងវាតព្រំស្រុករបស់ឯងឲ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ។
25 កុំឲ្យថ្វាយឈាមរបស់យញ្ញបូជា ដែលថ្វាយដល់អញ ជាមួយនឹងនំបុ័ងមានដំបែឡើយ ឯយញ្ញបូជារបស់បុណ្យរំលង នោះក៏មិនត្រូវទុកឲ្យកន្លងដល់ព្រឹកដែរ។
26 ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូល ទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
27 រួចព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរកត់ពាក្យទាំងនេះចុះ ដ្បិតអញតាំងសេចក្ដីសញ្ញារបស់អញនឹងឯង ហើយនឹងពួកអ៊ីស្រាអែលតាមន័យពាក្យទាំងនេះ
28 លោកក៏នៅទីនោះ ជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
29 រួចកាលម៉ូសេបានចុះពីលើភ្នំស៊ីណាយ មកវិញ ព្រមទាំងកាន់បន្ទះថ្មនៃសេចក្ដីបន្ទាល់ ទាំង២ផ្ទាំង នៅដៃមកផង នោះកំពុងដែលចុះមក លោកឥតបានដឹងជាស្បែកមុខលោកភ្លឺ ដោយបានទូលនឹងទ្រង់នោះទេ