1 ម៉ូសេក៏ប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម
2 គឺក្នុងរវាង៦ថ្ងៃ នោះធ្វើការបាន តែដល់ថ្ងៃទី៧ ជាថ្ងៃបរិសុទ្ធសំរាប់អ្នករាល់គ្នាវិញ ថ្ងៃនោះជាថ្ងៃផ្អាកការ គឺជាថ្ងៃឈប់សំរាកដល់ព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវសំឡាប់ចោល
3 អ្នករាល់គ្នាមិនត្រូវទាំងបង្កាត់ភ្លើងនៅក្នុងផ្ទះឯណាមួយ ក្នុងថ្ងៃឈប់សំរាកនោះផង។
4 ម៉ូសេក៏ប្រាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
5 គឺត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ គឺជាមាស ជាប្រាក់ ជាលង្ហិន
6 ជាល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត និងរោមពពែ