និក្ខមនំ 35:10-16 KHOV

10 ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ

11 គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ

12 ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សំរាប់​បាំង​ហឹប

13 តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14 ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត

15 អាស‌នា​សំរាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ

16 អាស‌នា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាស‌នា​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ